ភរិយាអភិបាលខេត្ត សម្ដែងការខកចិត្ត ក្រោយបាត់សេកហើយបានមកវិញ តែក្នុងសភាពនេះវិញ
លោកជំទាវ អ៊ូ ពៅធីតា ភរិយាអភិបាលខេត្តព្រះសីហនុ បានបង្ហោះនៅលើផេកផ្លូវការរបស់លោកស្រី នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ ពីការរកឃើញសត្វសេកចិញ្ចឹមរបស់ខ្លួនវិញ ខណៈសត្វត្រូវបានគេកាត់ស្លាបនឹងកន្ទុយអស់ ពុំអាចហោះហើរដូចមុនបាន។
ទន្ទឹមទៅនឹងរឿងនេះ លោកជំទាវបានសម្ដែងការខកចិត្ត ដោយបានបង្ហោះសារបែបនេះថា ៖ «អរគុណណាស់បង ម្ចាស់អាក់ខោន Som Tyhuo ដែលបានជួយប្រាប់ពីដំណឹងសេកខ្ញុំ! ហើយអ្នកចាប់សេកខ្ញុំ ម៉ិចបានចាប់ឃុំសេកគេ? ហើយកាត់ស្លាបកាត់កន្ទុយគ្នាអស់? ដឹងអត់ថាសេកអត់ស្លាបហើរលែងរួចដូចមនុស្សពិកាអ៊ីចឹង ដឹងថាគ្នាឈឺអត់? ហើយចិត្តហ្នឹងធ្វើពីអីគេ? ចិត្តដាច់ម្ល៉េះ កាត់ស្លាបកាត់កន្ទុយគ្នាអស់រលីញអ៊ីចឹង? អត់អាណិតសត្វទេអី? បើចាប់យកទៅស្រឡាញ់ថែរក្សា គ្រាន់បើបន្តិច នេះចាប់យកទៅធ្វើបាប»។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ លោកជំទាវ បានបង្ហោះពីដំណឹងបាត់សេក ឱ្យបានដឹងថា ៖ «សេកខ្ញុំបាត់ទៀតហើយ! ល្មមៗបានហើយ! ពួកវាហោះទៅ គឺហោះមកវិញហើយ មិនដែលភ្លេចផ្ទះភ្លេចម្ចាស់ទេ លើកលែងតែមានអ្នកចាប់វាឃុំ ហោះមិនបាន បើវាហោះបាន វាត្រូវតែត្រឡប់មកផ្ទះវិញ! អាណិតចិត្តម្ចាស់វាផង កំពុងឃុំខ្លួនក្នុងពេទ្យ ថែរក្សាឪពុកម្តាយឈឺ ហើយលឺដំណឹងអ្នកផ្ទះថាបាត់សេកទៀត វាវេទនាដួងចិត្តអាណិតសេក តើយល់អត់?»៕