នៅព្រឹកនេះ! ព្រះមហាក្សត្រ និង ហ្លួងម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន
នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈការយាងចេញដំណើរនេះ ក៏មានវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្វាយព្រះរាជដំណើរ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ផងដែរ។
គួររំឭកផងដែរថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ តែងតែយាងទៅពិនិត្យ និង ព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ រៀងរាល់ ៦ ខែម្ដង៕
=