ប៉ះគ្នាហើយ! ល្បីគ្រូមហាជ័យជាប់ពូជពង្សនាគ ស្រាប់តែអ្នកស្នងលោកតាសេនាប្រមុខនាគខ្មៅ បបួលសាកមន្តវិជ្ជាការភ្លែត
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ លោកគ្រូមហាជ័យ រួមជាមួយលោកគ្រូមហាជុំ រួមទាំងមនុស្សម្នាមួយចំនួន បាននាំគ្នារៀបចំធ្វើពិធីរំឭកនឹកគុណដល់ស្តេចនាគ នៅភូមិសាស្ត្រមាត់ទន្លេ បង្កជាការភ្ញាក់ផ្អើលដល់មហាជននៅក្នុងបណ្ដាញសង្គម។
ក្រោយល្បីលោកគ្រូមហាជ័យ មានពូជពង្សជានាគបែបនេះ ស្រាប់តែអង្គស្នងលោកតាសេនាប្រមុខ នាគខ្មៅ បានចេញមុខតាមរយៈគណនីមួយដែលមានឈ្មោះ Pee Peng King បានគោរពអញ្ជើញលោកគ្រូមហាជ័យ សាកល្បងវិជ្ជាការ ដោយល្បីថាលោកគ្រូជាពូជពង្សនាគ។
ក្នុងនោះ អង្គស្នងរូបលោកតាខាងលើ នឹងដាក់យាងលោកតាសេនាប្រមុខ នាគខ្មៅ ឱ្យចូលសណ្ឋិត ដើម្បីសម្ដែងឫទ្ធិដូចជា លេងទឹកក្ដៅ អារអណ្ដាត ចាក់បំពងក ចាក់មាត់ ដើរលើភ្លើង ជាដើម។
បន្ថែមលើសពីនេះ អង្គស្នងរូបខាងលើ បានបញ្ជាក់ឱ្យបានដឹងទៀតថា កាគោរពអញ្ជើញបែបនេះ គឺដើម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃបារមី និង អញ្ជើញគ្រូមហាជ័យដោយសេរីនៅថ្ងៃណាក៏បាន ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធនៃជំនឿ កុំឱ្យបងប្អូនមានការសង្ស័យ៕