ក្ដៅៗ! ទើបល្បីរឿងបារមីនាគថ្ងៃមុន ពេលនេះ គ្រូមហាជ័យ ប្រកាសលាលែងតំណែងធំមួយ
ប្រិយមិត្តមួយចំនួន ប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ លោក ឆេង ប៉េងគុណ ដែលមានរហ័សនាមថា គ្រូមហាជ័យ រួមជាមួយលោកគ្រូមហាជុំ និងមនុស្សម្នាមួយចំនួន បាននាំគ្នារៀបចំធ្វើពិធីរំឭកនឹកគុណដល់ស្តេចនាគ នៅភូមិសាស្ត្រមាត់ទន្លេ បង្កជាការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម។
ដោយឡែក បើក្រឡេកមកមើលជីវិតការងាររបស់លោកគ្រូ មហាជ័យវិញ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈផេក Srey Naroum – ម៉ែរួយ បានបង្ហោះលិខិតឱ្យបានដឹងថា លោកគ្រូមហាជ័យ ដែលមានឈ្មោះពិត ឆេង ប៉េងគុណ ជាអ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន រួយ អិនហ្វីនីធី ខូអិលធីឌី (Rouy Infinity Co., Ltd) បានសម្រេចចិត្តលាឈប់ពី ក្រុមហ៊ុន រួយ អិនហ្វីនីធី ខូអិលធីឌី។
ចំពោះការលាឈប់នេះទៀតសោត តាមរយៈលិខិត បានបញ្ជាក់ឱ្យបានដឹងថា គឺក្រោមមូលហេតុ ជាប់រវល់ការងារ និងពាណិជ្ជកម្មផ្ទាល់ខ្លួន ខណៈម្ចាស់ក្រុមហ៊ុន ក៏បានសម្រេចតាមការស្នើរសុំ ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា រាល់សកម្មភាព ឬអាជីវកម្មរបស់លោក ឆេង ប៉េងគុណ មិនពាក់ព័ន្ធជាមួយក្រុមហ៊ុនទៀតឡើយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖