សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែក កម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦-២២ ខែមីនា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និង សម្ពាធទាបតូចៗផ្សេងទៀត ដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ (Local Low Formed)។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– ជារួម អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែសម្រាប់ ថ្ងៃទី ១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាបកណ្តាល និងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើនឡើង ហើយសីតុណ្ហភាពអតិបរិមា ធ្លាក់ចុះបន្តិចមកវិញ។
២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– អាចមានភ្លៀង ក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖