មនុស្ស ៤ នាក់ស្លា-ប់ និងរបួសជាច្រើននាក់ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារភាគឦសានប្រទេសជប៉ុន
យ៉ាងហោចណាស់ មនុស្ស ៤ នាក់បានស្លាប់ និង ៩៤ នាក់ផ្សេងទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារភាគឦសានប្រទេសជប៉ុន។
គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារឈូងសមុទ្រនៃតំបន់ Fukushima ក្នុងជម្រៅ ៦០ គីឡូម៉ែត្រ កាលពីពាក់កណ្ដាលយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានឱ្យដឹងថា មនុស្សចំនួន ៤ នាក់បានស្លាប់ ហើយឥលូវនេះ ខាងរដ្ឋាភិបាល នឹងត្រៀមការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងករណីរញ្ជួយដីធ្ងន់ធ្ងរក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខទៀត។ ជាមួយគ្នានោះដែរ ខាងភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និង គ្រោះមហន្តរាយ ក៏បានបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ៩៤ នាក់ បានរងរបួស ក្នុងនោះ ៤ នាក់របួសធ្ងន់៕
ប្រភព៖ Aljazeera