![(វីដេអូ) ដំបូងគេ! បុរសខ្មែរម្នាក់ ហូបស្បែកជើងផ្ទាត់យ៉ាងទំនងជាមួយអំបិលម្ទេស ប្លែកខុសគេឯង](https://www.popular.com.kh/wp-content/uploads/2022/03/FEATURE06777-2.jpg)
(វីដេអូ) ដំបូងគេ! បុរសខ្មែរម្នាក់ ហូបស្បែកជើងផ្ទាត់យ៉ាងទំនងជាមួយអំបិលម្ទេស ប្លែកខុសគេឯង
មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលចម្លែកចិត្តជាខ្លាំង ក្រោយបុរសម្នាក់បានចេញវីដេអូសកម្មភាពដែលខ្លួនបានហូបស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស ជារឿងដ៏ចម្លែក និង កំប្លែងបំផុត។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបញ្ជាក់របស់អ្នកហូបផ្ទាល់ ក្នុងវីដេអូ នៅលើផេក Sandy TV បានឱ្យដឹងថា មួយរយៈនេះ លោកបានឃើញស្ត្រីម្នាក់នៅលើបណ្ដាញសង្គម ហូបរបស់ប្លែកៗនៅប្រទេសខ្មែរយើង ធ្វើឱ្យខ្លួនចាប់អារម្មណ៍ខ្លាំងមែនទែន ទើបខ្លួនអូសហ្វេសប៊ុកមកឃើញស្បែកជើងជាមួយអំបិលម្ទេសទំនង ទើបទៅផ្សារហើយទិញយកមកហូបតែម្ដង។
បន្ថែមលើសពីនេះ ក្រោយខាំបានមួយម៉ាត់ បុរសខាងលើ បានបញ្ជាក់ថាវាមានលក្ខណៈស្វិតឆ្ងាញ់ តែមិនមែនឆ្ងាញ់ស្បែកជើងទេ គឺឆ្ងាញ់អំបិលម្ទេស ដែលជាឃ្លា និង សកម្មភាពធ្វើឱ្យបងប្អូនអ្នកទស្សនាវីដេអូ នាំគ្នាផ្ទុះសំណើច ចូលខំមិនបែបកំប្លែងនៅលើវីដេអូព្រោងព្រាត៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ នៅខាងក្រោម ៖