ដើរលេងចូលឆ្នាំលែងបារម្ភ! មិញៗនេះ ក្រសួងប្រកាសថ្លៃសាំង និង ម៉ាស៊ូត ចុះថ្លៃ ២០០ រៀល
តាមរយៈលិខិត របស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៥០៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥១០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ចុះថ្លៃជាងសប្ដាហ៍មុនចំនួន ២០០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃ ៥២៥០ រៀល ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ក៏មានការធ្លាក់ថ្លៃចំនួន ២០០ រៀលផងដែរ ដែលកាលពីសប្ដាហ៍ ថ្លៃប្រេងម៉ាស៊ូត មានតម្លៃ ៥៣០០ រៀលក្នុង ១ លីត្រ ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖