ជំងឺរាតត្បាតសាហាវកូវីដ-១៩ បាននៅត្របាក់យកជីវិតប្រជាជននៅលើពិភពលោកអស់ជាង ២ ឆ្នាំមកហើយ ហើយមកដល់ពេលនេះ វាបានកំពុងតែបំប្លែងខ្លួនទៅជាវីរុសថ្មីៗ ដែលកាន់តែកាចសាហាវជាងមុនថែមទៀតផង។
យ៉ាងណាមិញ សហរដ្ឋអាមេរិកក៏បានក្លាយជាប្រទេសមួយ ដែលបានទទួលការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីមេរោគមួយនេះផងដែរ ដោយប្រទេសនេះ បានប្រឹងងើបឡើងមកវិញយ៉ាងត្រដាបត្រដួសតែម្តង។
ដោយឡែក បើទោះជាបានស្រោចស្រង់មកខ្លះហើយយ៉ាងក្តី តែចំនួនករណីឆ្លងនៅក្នុងប្រទេសនេះ នៅតែបន្តកើតមានឡើងមិនដាច់នោះទេ ចំណែកករណីស្លាប់វិញ ក៏មិនចាញ់គ្នានោះដែរ ដែលធ្វើឱ្យថ្មីៗនេះ ករណីស្លាប់សរុបបានបំបុកឡើងទៅជាង ១ ០១២ ១៥១ ករណីទៅហើយ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាពិភពលោក ក៏បានចូលរួមសោកស្តាយទៅដល់សហរដ្ឋអាមេរិកផងដែរ ក្នុងការបាត់បង់នេះ ហើយគេក៏សង្ឃឹមថានឹងមេរោគដ៏កាចសាហាវមួយនេះ នឹងរលាយបាត់ទៅពីពិភពលោកឆាប់ៗផងដែរ៕