អបអរថ្ងៃចូលឆ្នាំ មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ២០០០ នាក់ ឱ្យជួបជុំគ្រួសារវិញ
អាជ្ញាធរប្រទេសមីយ៉ាន់ម៉ា បានធ្វើការលើកលែងទោសដល់ទណ្ឌិតជាង ១ ៦០០ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្លួន ដើម្បីឱ្យវិលជួបជុំក្រុមគ្រួសារ និង ផ្ដល់ជាភាពរីករាយដល់ពលរដ្ឋខ្លួន។
ការសម្រេចចិត្តលើកលែងទោសដល់អ្នកទោសចំនួន ១ ៦១៩ នាក់ រួមមានជនបរទេស ៤២ នាក់នេះ ត្រូវបានប្រកាសកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅដោយលោកឧត្ដមសេនីយ៍ឯក Aung Lin Dwe។ ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណាបញ្ជាក់ថា អ្នកទោសដែលបានដោះលែងទាំងនោះ រួមមានអតីតមន្ត្រីរាជការ និង ក្រុមបាតុករប្រឆាំងយោធាមីយ៉ាន់ម៉ា ដែរឬក៏អត់នោះឡើយ។
គួរឱ្យដឹងថា ជាញឹកញាប់ ប្រទេសមីយ៉ាន់ម៉ា តែងតែធ្វើការដោះលែងអ្នកទោសក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិមីយ៉ាន់ម៉ា Thingyan។ ជាក់ស្ដែង កាលពីឆ្នាំមុន អាជ្ញាធរប្រទេសនេះ បានធ្វើការដោះលែងអ្នកទោសជាង ២៣ ០០០ នាក់ឱ្យមានសេរីភាពវិញ៕