ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសពត៌មាន ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ កម្ពុជា ពុំមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ ខណៈអ្នកជាសះស្បើយមានចំនួន ០៤ នាក់។
សូមបញ្ជាក់ផងដែរថា នេះជាលើកទី ១ ហើយ ក្នុងរយៈពេល ០២ ឆ្នាំចុងក្រោយ ដែលប្រទេសកម្ពុជា អាចរំដោះខ្លួនចេញពីការរាតត្បាតជំងឺកូវីដ-១៩ បាន ដោយមិនមានអ្នកឆ្លងសូម្បីតែមួយករណី ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និង កងទ័ពអាវសរកម្ពុជា ដែលពុះពារទប់ស្កាត់ការចម្លង និង ចាក់ស្រោចវ៉ាក់សាំង គ្រប់ដណ្ដប់បានស្ទើរទូទាំងប្រទេស។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៦២ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ១៨១ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៣ ០៥៦នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖