អបអរ! កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវអង្គព្រះមហាក្សត្រ ផ្ដល់គោរមងារជា«ឧកញ៉ា»
តាមរយៈព្រះរាជក្រឹត្យ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់តារាចម្រៀងនៅកម្ពុជា លោក ព្រាប សុវត្ថិ។
គួរឱ្យដឹងផងដែរថា លោក ព្រាប សុវត្ថិ ជាតារាចម្រៀងប្រុសទី ២ នៅកម្ពុជាហើយ ដែលបានទទួលការត្រាស់បង្គាប់ គោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ បន្ទាប់ពីលោក ឧកញ៉ា ខេមរៈ សិរីមន្ត៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖