នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានអញ្ជើញទទួល វ៉ាក់សាំងប្រភេទ Pfizer ចំនួន ១ ៩៩៩ ៥៣០ ដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្ដការកូវ៉ាក់។
ការទទួលនេះ ធ្វើឡើងដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោយវ៉ាក់សាំង បានដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ នេះ។
គួរឱ្យដឹងផងដែរថា ការមកដល់នៃវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រភេទ Pfizer ជិត ២ លានដូសនេះ អាចជាចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ ពីការវាយប្រហារដោយមេរោគកូវីដ-១៩ តាមរយៈ ការជំរុញការចាក់វ៉ាក់សាំងប្រកបដោយភាពរហ័សរហួន និង ទាន់ពេលវេលា៕
ប្រភព ៖ Fresh News