បន្ទាប់ពីអាមេរិក ពេលនេះអង់គ្លេសបានផ្តល់សភាវុធ សន្យាផ្តល់ជំនួយយោធា ៣៧៥ លានដុល្លារទៀត ទៅកាន់អ៊ុយក្រែន
នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ចក្រភពអង់គ្លេសបាននិយាយថា ៖ «ខ្លួននឹងផ្តល់ជំនួយយោធាចំនួន ៣៧៥ លានដុល្លារអាមេរិក បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន រួមទាំងប្រព័ន្ធរ៉ាដាការពារថែមទៀតផង»។
មិនត្រឹមតែប៉ុណ្ណោះ ចក្រភពអង់គ្លេសក៏បានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះចំនួន ៥ ពាន់ដើម និង ប្រព័ន្ធការពារដែនអាកាសចំនួន ៥ រួមទាំងគ្រាប់បែក និង គ្រឿងផ្ទុះផ្សេងទៀតទៅកាន់អ៊ុយក្រែន។
ចាប់តាំងពីមានការឈ្លានពានមកលើអ៊ុយក្រែន ៣ ខែជាងនេះមក សង្គ្រាមមួយនេះបានបំផ្លាញទីក្រុងនានា និង បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និង រងរបួស៕
ប្រភព៖ CNA