ក្រសួងសុខាភិបាល នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសពត៌មាន ស្ដីពីស្ថានភាពជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កម្ពុជា ពុំមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ ខណៈអ្នកជាសះស្បើយមានចំនួន ០១ នាក់។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ០២ ថ្ងៃជាប់គ្នានេះ ពោលគឺសេចក្ដីជូនព័ត៌មានថ្ងៃទី ០៧ និង ទី ០៨ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រទេសកម្ពុជា មិនមានអ្នកឆ្លងជំងីកូវីដ-១៩ សូម្បីតែមួយករណី ក្រោមការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និង កងទ័ពអាវសរកម្ពុជា ដែលពុះពារទប់ស្កាត់ការចម្លង និង ចាក់ស្រោចវ៉ាក់សាំង គ្រប់ដណ្ដប់បានស្ទើរតែទូទាំងប្រទេស។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៦២ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ១៨២ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៣ ០៥៦ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖