ច្រើនណាស់! របាយការណ៍ចុងក្រោយ ពីការខូចខាតយ៉ាងដំណំរបស់រុស្ស៊ី ក្នុងការលុកលុយទៅលើអ៊ុយក្រែន
សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយពេល ៣ ខែជាងមកហើយ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដំបូងទៅលើប្រទេសនេះ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមក ដោយបានចាប់ផ្តើមបើកការវាយប្រហារពីភាគខាងជើង ខាងកើត និង ខាងត្បូង ហើយបានធ្វើការវាយលុកយ៉ាងលឿនទៅទីក្រុងកាន់ Kyiv ។ ទន្ទឹមនឹងនេះដែរ ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានធ្វើបច្ចុប្បន្នភាពនូវរបាយការណ៍ចុងក្រោយ ស្តីពីការខូចខាតយ៉ាងតំណំរបស់រុស្ស៊ីផងដែរ ដោយក្នុងនោះរួមមាន ៖
១. រុស្ស៊ីបានបាត់បង់ទាហានចំនួន ២៦ ៣៥០ នាក់
២. រុស្ស៊ីបានបាត់បង់រថក្រោះចំនួន ១ ១៨៧ គ្រឿង
៣. រុស្ស៊ីបានបាត់បង់រថពាសដែកចំនួន ២ ៨៥៦ គ្រឿង
៤. រុស្ស៊ីបានបាត់បង់កាំភ្លើងធំ artillery systems ចំនួន ៥២៨ គ្រឿង
៥. រុស្ស៊ីបានបាត់បង់រ៉ុក្កែតហ្វូងចំនួន ១៨៥ គ្រឿង
៦. រុស្ស៊ីបានបាត់បង់ប្រព័ន្ធការពារដែនអាកាសចំនួន ៨ គ្រឿង
៧. រុស្ស៊ីបានបាត់បង់យន្តហោះចម្បាំងចំនួន ១៩៩ គ្រឿង
៨. រុស្ស៊ីបានបាត់បង់ឧទ្ធម្ភាគចក្រចំនួន ១៦០ គ្រឿង
៩. រុស្ស៊ីបានបាត់បង់យានជំនិះគ្មានមនុស្សបើកចំនួន ២៩០ គ្រឿង
១០. រុស្ស៊ីបានបាត់បង់កាប៉ាល់ពិឃាតចំនួន ១២ គ្រឿង
ប្រភព៖ BBC