នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីរួមគ្នាកាត់បន្ថយជំងឺលើសឈាម គ្រប់ពិធីជប់លៀងទាំងអស់មិនគួរមានចានទឹកជ្រលក់ទេ។
ក្នុងនោះ ខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានពន្យល់បន្ថែមច្បាស់ៗទៀតថា ការមានចានទឹកជ្រលក់បន្ថែម ច្រើនជាចានដាក់ទឹកត្រី ឬ ទឹកស៊ីអ៊ីវ ដែលមានផ្ទុកជាតិអំបិល ដែលវាអាចងាយបង្កជំងឺលើសឈាមបាន៕