កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយ ៤០ ពាន់លានដុល្លារ ដល់អ៊ុយក្រែនឯទីក្រុងសេអ៊ូល បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត។
យ៉ាងណាមិញ ចំពោះកិច្ចព្រមព្រៀងនេះដែរ ត្រូវបានធ្វើឡើងនៅពេលដែលលោក Joe Biden បានចូលរួមពិសាអាហារពេលល្ងាចជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។ ចំពោះកិច្ចព្រមព្រៀងនេះដែររួមមាន ការផ្តល់ប្រាក់សម្រាប់ជំនួយផ្នែកយោធា មនុស្សធម៌ កងកម្លាំងសន្តិសុខជាតិអ៊ុយក្រែន ផ្តល់ជំនួយផ្នែកសុខភាពសាធារណៈ និង ផ្នែកវេជ្ជសាស្ត្រសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន គឺលោក Volodymyr Zelensky ក៏មានប្រសាន៍ថា ៖ «នេះគឺជាការបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និង ការរួមចំណែកចាំបាច់ដល់ការការពារសេរីភាពរួមរបស់យើង» ៕
ប្រភព ៖ CNN , Dailymail