រដ្ឋបាលរាជធានីភ្នំពេញ ថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី ៥ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង បុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរអង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខ វិស័យឯកជន និង ប្រជាពលរដ្ឋគោលដៅអាទិភាព នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
យុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ និង ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង ចាប់ពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ សម្រាប់អ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី ៤ និង មានគម្លាតចាប់ពី ០៣ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤។
ចំពោះឯកសារតម្រូវចាំបាច់ ដែលត្រូវភ្ជាប់មកជាមួយមាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ ឯកសារដែលបានប្រើប្រាស់ ក្នុងការចាក់វ៉ាក់សាំងដូសទី ១ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំងដូសទី ៥ ពោលគឺធានានូវគម្លាតរយៈពេល ០៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងដូសទី ៤៕
ដោយឡែកចំពោះទីតាំងដែលត្រូវចាក់ មានដូចជា ៖