កាន់តែក្តៅ! អ៊ុយក្រែនដាក់ការស្នើសុំសព្វាវុធ ៣ ប្រភេទនេះពីណាតូ មានអនុភាពអាចបណ្តាញរុស្ស៊ីចេញពីប្រទេស
មកទល់ពេលនេះ ការវាយប្រហារពីរុស្ស៊ីទៅលើអ៊ុយក្រែននៅមិនទាន់ឈប់នៅឡើយទេ ខណៈដែលការវាយលុករបស់រុស្សីមានការកើនឡើងនៅក្នុងរដ្ឋ Luhansk របស់អ៊ុយក្រែន។ នៅពេលនេះដែរ ទីក្រុង Kyiv ក៏បានដាក់ការស្នើសុំសព្វាវុធបន្ថែមទៅកាន់ណាតូ ដូចជា កាំភ្លើងធំរ៉ុក្កែតរយៈចម្ងាយឆ្ងាយ យន្តហោះវាយប្រហារគ្មានមនុស្សបើក និង មីស៊ីលប្រឆាំងនាវាចម្បាំង ដើម្បីទប់ទល់នឹងរុស្ស៊ី ខណៈប្រទេសដាណឺម៉ាកជាសម្ព័ន្ធមិត្តមួយរបស់ណាតូ បានសន្យាថានឹងជួយផ្តល់ដល់អ៊ុយក្រែនផងដែរ។
កន្លងទៅនេះ សម្ព័ន្ធមិត្តណាតូក៏ធ្លាប់បានផ្តល់ឱ្យអ៊ុយក្រែនរួចមកហើយដែរ នូវសព្វាវុធទំនើបៗដោយក្នុងនោះរួមមាន កាំជ្រួចប្រឆាំងរថក្រោះ Javelin ដែលផលិតឡើងដោយអាមេរិក ពោលគឺប្រព័ន្ធកាំជ្រួចមួយនេះអាចប្រឆាំងរថពាសដែក និង រថក្រោះធុនធ្ងន់បានទាំងអស់។ ក្នុងនោះក៏រួមមានគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ NLAW, កាំភ្លើងធំ M777 howitzers និង Switchblade kamikaze drones ។ យ៉ាងណាមិញ សម្រាប់សព្វាវុធ ៣ ប្រភេទ ដែលអ៊ុយក្រែនស្នើសុំ បើតាមការឱ្យដឹងគឺវាមានសមត្ថភាពអាចធ្វើឱ្យរុស្ស៊ីចាកចេញពីអ៊ុយក្រែនបាន។ ខាងក្រោមនេះជាសព្វាវុធ ដែលអ៊ុយក្រែនបានដាក់ការស្នើសុំ ៖
១. កាំជ្រួច M142 HIMARS Rocket Artillery System
កាំជ្រួច HIMARS នេះផ្ទុកគ្រាប់រ៉ុក្កែតចំនួន ៦ គ្រាប់ ដែលអាចធើ្វប្រតិបត្តិការណ៍បានក្នុងចម្ងាយ ៣០០ គីឡូម៉ែត្រ និង មានល្បឿន ៨៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយបាញ់ចំគោលដៅបានយ៉ាងមានប្រសិទ្ធភាព។
២. យន្តហោះគ្មានមនុស្សបើក MQ-1 Gray Eagle Attack Drone
ចំពោះយន្តហោះគ្មានមនុស្សបើក MQ-1 Gray Eagle Attack Drone អាចហោះបានក្នុងបានរយៈចម្ងាយជិត និង ធ្វើប្រតិបត្តិការណ៍បានយ៉ាងលឿនហើយចំគោលដៅបានយ៉ាងល្អ។
៣. មីស៊ីលប្រឆាំងនាវាចម្បាំង Harpoon Anti-Ship Missile
Harpoon គឺជាប្រភេទមីស៊ីលឆ្លងទ្វីបដែលប្រឆាំងនាវាចម្បាំង ប្រើប្រាស់នៅលើនាវាដែលធ្វើប្រតិបត្តិការណ៍បានក្នុងចម្ងាយ ១៣៩ គីឡូម៉ែត្រ ក្នុងល្បឿន ៨៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង និង ចំគោលដៅបានយ៉ាងច្បាស់៕
ប្រភព៖ Yahoo news