មន្ត្រី និង សភាអាមេរិកមានប្រសាន៍ថា ៖ « ប្រធានាធិបតីលោក Joe Biden កំពុងរៀបចំបញ្ជូនប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ MLRS ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះទទួលរងការខូចខាតនៅភាគខាងកើតដោយកងកម្លាំងរុស្ស៊ី »។
ចំពោះវិមានក្រឹមឡាំងក៏បានឡើងកម្តៅខ្លាំងដោយព្រមានទៅប្រទេសណាដែលហ៊ានផ្តល់សព្វាវុធទំនើបៗដល់អ៊ុយក្រែន គឺជាការប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ហើយ លោក Sergei Lavrov ដែលជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បញ្ចាក់ទៅលោកខាងលិចដែរថា ៖ « លោកខាងលិចបានប្រកាសសង្គ្រាមទាំងស្រុងប្រឆាំងនឹងរុស្ស៊ី »។
សូមបញ្ចាក់ផងដែរថា រ៉ុក្កែត MLRS (M270 Multiple Launch Rocket System ) គឺជារថពាសដែកដែលបំពាក់គ្រាប់រ៉ុក្កែតចំនួន ១២ គ្រាប់ដែលអាចប្រតិបត្តិការណ៍ក្នុងចម្ងាយ ៤៨០ គីឡូម៉ែត្រ និងមានល្បើន ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមរំឭកផងដែរថា បច្ចុប្បន្ននេះកងកម្លាំងរបស់ទីក្រុង Kyiv កំពុងប្រើប្រាស់កាំភ្លើងធំ M777 ដែលបញ្ជូនដោយសហរដ្ឋអាមេរិក និង សព្វាវុធទំនើបៗផ្សេងទៀត ដែលក្នុងនោះរួមមាន កាំជ្រួច Stinger ដែលជាប្រព័ន្ធកាំជ្រួចល្បឿនលឿនជាងសំឡេងដែលមានទម្ងន់ ១៥ គីឡូក្រាមនិងត្រូវបានរចនាឡើងដើម្បីប្រឆាំងនឹងយន្តហោះចម្បាំង ដោយវាយប្រហារពីដីទៅលើអាកាសព្រមទាំងកាំជ្រួចប្រឆាំងរថក្រោះចល័ត Javelin ដែលវាមានសមត្ថភាពអាចប្រឆាំងរថពាសដែក និង រថក្រោះធុនធ្ងន់ទាំងអស់៕
ប្រភព៖ The washington post