នាពេលថ្មីៗនេះ មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបង្ហោះនូវផ្លែឈើព្រៃម្យ៉ាង មានឈ្មោះថា «ផ្លែកោន» ជាប្រភេទផ្លែឈើ ដែលកម្រមានអ្នកបានស្គាល់។
ទាក់ទិនទៅនឹងផ្លែឈើកម្រនេះ តាមគណនីមួយ មានឈ្មោះ Sopheak Nov បានឱ្យដឹងថា «ផ្លែកោន» ជាប្រភេទផ្លែឈើព្រៃម្យ៉ាង មានសណ្ឋានប៉ុនកដៃក្មេង និងប៉ុនមេដៃមេជើងក៏មាន ខ្លះទៀត ស្ទើរតែប៉ុនផ្លែចេកណាំវ៉ា ហើយមានរាងមូលទ្រវែង និងមានសម្បកគ្រើម មានផ្លែជាស្និតចង្កោម មានដើមជាវល្លិ៍។
ផ្លែឈើប្រភេទនេះ ភាគច្រើនមាននៅខេត្តសៀមរាប ត្រូវអ្នកស្រុកតែងបេះពីព្រៃមកពិសារ និង លក់ ព្រមទាំងប្រមូលផលជារឿយៗ ទៅតាមខែចេញផ្លែ ដូចជា ផ្លែគុយ ផ្លែសិរមាន់ ផ្លែគូលេន ផ្លែពង្រ ផ្លែមង្ឃុត ផ្លែទ្រៀលផងដែរ។
ដោយឡែក ចំពោះរសជាតិរបស់វាវិញ គឺមានរសជាតិ មិនចត់មិនជូរ មិនផ្អែមខ្លាំង ហាក់ដូចជាសាបៗបន្តិច៕
រូបភាព ៖ សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍