កុំបារម្ហ! ទីបំផុត Angkor Eyes បកស្រាយច្បាស់ៗ ក្រោយផ្ទុះរឿងកន្ត្រកវិល ខុសធម្មតា
មហាជនអ្នកលេងបណ្ដាញសង្គម កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញកន្ត្រកវិល វិលខ្ញាល់លើអាកាស ដោយពុំមានមនុស្សជិះ ស្ថិតនៅទីតាំង កន្រ្តកវិលយក្ស ដែលមានកម្ពស់ខ្ពស់ជាងគេទី ៣ នៅតំបន់អាស៊ីដោយមានកម្ពស់ ៨៥ ម៉ែត្រ ស្ថិតនៅក្នុងក្រុងសៀមរាប។
ទាក់ទិនទៅនឹងរឿងនេះ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ នេះ អង្គរអាយ (Angkor Eye) បានបញ្ជាក់ឱ្យបានដឹងថា ចំពោះរឿងនេះ កន្រ្តកវិលអង្គរអាយ បានសូមឱ្យបងប្អូន កុំមានការព្រួយបារម្មណ៍ខ្លាចកន្រ្តកវិល វិលខ្លាំង បាក់ ឬ ដាច់ធ្លាក់ ព្រោះវាជារឿងធម្មតាតែប៉ុណ្ណោះ។
ជាក់ស្ដែង អង្គរអាយ (Angkor Eye) បានបញ្ជាក់បន្ថែមថា ក្រុមវិស្វករជប៉ុន បានយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះសុវត្ថិភាព ចាប់តាំងពីពេលចាក់គ្រឹះ រហូតដល់តំឡើងកន្រ្តកឱ្យដំណើរការ ពោលគឺ កន្រ្តកវិលសាងសង់ឡើងយ៉ាងរឹងមាំ ដែលអាចទប់ទល់នឹងគ្រោះរំជួយដី ខ្យល់ព្យុះធំៗ (ព្យុះស៊ូណាមិ ព្យុះថៃហ្វុន) ក៏កន្រ្តកវិលទាំងនោះ មិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ឬ បាក់បែកអ្វីឡើយ នៅប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ អង្គរអាយ (Angkor Eye) ក៏បានចែករំលែកវីដេអូខ្លី ដែលជាករណីធ្លាប់កើតឡើងជាធម្មតា របស់កន្រ្តកវិលផ្សេងៗនៅប្រទេសជប៉ុន នៅពេលដែលមានខ្យល់បក់ខ្លាំង ដូចខាងក្រោម ៖