កូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ ១លានដុល្លារ ដល់អាហ្វហ្គានីស្ថាន ចំពោះគ្រោះរញ្ជួយដី
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបានមានប្រសាសន៍ថា ៖ « ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១ លានដុល្លារដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានដែលបានសម្លាប់ជីវិតមនុស្សអស់ ១ ពាន់នាក់ »។
គ្រោះរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រនេះបានកើតឡើងកាលពីពេលព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះក្នុងចម្ងាយ 160 គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងកាប៊ុលនៅឯភ្នំដែលមានទីលំនៅតូចៗរបស់ប្រជាជនក្បែរព្រំដែនប៉ាគីស្ថាន។
សូមរំលឹកបន្តិចផងដែរថាមកទល់ពេលនេះគ្រោះរញ្ជួយដីនេះបានសម្លាប់ជីវិតមនុស្សអស់ ១ពាន់នាក់ និងមានចំនួនប្រជាជនប្រមាណ ១ ៥០០ នាក់បានរងរបួស ព្រមទាំងមនុស្សជាច្រើននាក់ផ្សេងទៀតនៅកំពុងបាត់ខ្លួន៕
ប្រភព៖ U.S New