(វីដេអូ) រ-ន្ធ.ត់ណាស់! ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ បានស្លា-.ប់ ក្រោយម្ដាយភ្លេចក្នុងឡានជិត ៣ ម៉ោង
ថ្មីៗនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងទៅលើក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ដោយរូបគេបានស្លាប់បន្ទាប់ពីជាប់នៅក្នុងឡានបិទជិតឈឹងមួយអស់ពេល ២ ទៅ ៣ ម៉ោង ដែលមូលហេតុគឺដោយសារតែម្តាយរបស់ខ្លួនបានភ្លេចរូបគេនៅក្នុងឡាន ដែលចតនៅខាងក្រៅផ្ទះ។
ហេតុការណ៍មួយនេះបានកើតឡើងនៅឯ Harris County Ed Gonzalez (Houston សហរដ្ឋអាមេរិក) ធ្វើឱ្យមនុស្សជាច្រើនសោកសៅយ៉ាងខ្លាំង បន្ទាប់ពីបានទទួលនូវដំណឹងមួយនេះ។ សារព័ត៌មាន CNN បានរាយការណ៍ថា ក្មេងប្រុសរូបនោះបានថប់ខ្យល់ស្លាប់ក្នុងឡាន បន្ទាប់ពីម្ដាយរបស់គេប្រញាប់ប្រញាល់ចេញពីឡានចូលទៅក្នុងផ្ទះ ដើម្បីរៀបចំកម្មវិធីខួបកំណើតឱ្យកូនស្រីម្នាក់ទៀត។
យ៉ាងណាមិញ យោងតាមសម្ដីរបស់លោក Ed Gonzalez ដែលជាអតីតសមាជិកក្រុមប្រឹក្សាក្នុងទីក្រុង Houston បានឱ្យដឹងដែលថា ទម្រាំតែម្ដាយរូបនោះបាននឹកឃើញថា កូនប្រុសរបស់ខ្លួនបានជាប់គាំងក្នុងឡាន ឡើងជាង ២ ទៅ ៣ ម៉ោងទៅហើយ។
បើក្រឡេកទៅមើលពីសីតុណ្ហភាពនៅឯទីក្រុង Houston វិញ យោងតាម CNN Weather កាលពីថ្ងៃកើតហេតុ ពោលគឺនៅថ្ងៃទី ២០ ខែមិថុនា កន្លងទៅ សីតុណ្ហភាពនាថ្ងៃនោះ គឺមានកម្រិតមួយដែលខ្ពស់បំផុត ពោលគឺឡើងកំដៅរហូតដល់ ៣៩ អង្សារ ឯណោះ។
អ្នកស៊ើបអង្កេតនោះក៏បាននិយាយបន្ថែមដែរថា ក្មេងប្រុសរូបនោះបានដឹងពីរបៀបដោះសោថយន្ត ប៉ុន្តែជាអកុសលដោយសារតែវាជាឡានជួល ទើបធ្វើឱ្យក្មេងនោះមិនស៊ាំជាមួយឡានដែលខ្លួនកំពុងជាប់គាំង។ គេបានបន្ថែមទៀតថា មូលហេតុនេះហើយដែលជាហេតុធ្វើឱ្យគេមិនអាចបើកសោទ្វារឡានមួយនោះ ដើម្បីចេញមកក្រៅបាន។
ទន្ទឹមនឹងនេះផងដែរ មិនទាន់មានប្រភពណាមួយច្បាស់នៅឡើយទេ ថាតើម្តាយរបស់ក្មេងប្រុសនោះនឹងប្រឈមមុខទៅនឹងការចោទប្រកាន់ ឬ ជាប់ទោសដែរឬទេ ទាក់ទិនទៅនឹងបញ្ហាមួយនេះ មានតែចាំតាមដានបន្តទៀត៕
ទស្សនាវីដេអូ៖