(វីដេអូ) ផ្អើលរោងការ! ឃើញមិត្តបានរៀបការ អរពេកជូនកាដូកាំភ្លើង មានឯណាកូនកំលោះជ្រុលដៃបា-..ញ់ស្ល-ា.-ប់ក្នុងពិធី
រឿងរ៉ាវក៏កម្រមួយនេះបានកើតឡើងក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដែលកូនកំលោះមួយរូប បានជ្រុលដៃទៅបាញ់មិត្តសម្លាញ់របស់ខ្លួនដោយចៃដន្យ ដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ទាំងដែលកម្មវិធីកំពុងតែប្រព្រឹត្តទៅជាធម្មតានៅឡើយ។
កាសែត The British បានបង្ហើបថា កូនកំលោះមានឈ្មោះ Manish Madheshia បានទទួលអំណោយសម្រាប់ថ្ងៃរៀបការជាកាំភ្លើងមួយដើមពីមិត្តជិតស្និទ្ធរបស់ខ្លួនម្នាក់ឈ្មោះថា Babulal Yadev។
ដំបូងឡើយ កូនកំលោះបានធ្វើជាផ្ជុងកាំភ្លើងទៅលើមេឃ រួចអាកាក្នុងគោលបំណងដើម្បីធ្វើឱ្យពិធីមង្គលការរបស់ខ្លួនកាន់តែភាពឱឡារិកថែមមួយកម្រិតទៀត ប៉ុន្តែមិនដូចអ្វីដែលគិតទុក ផ្ទុយទៅវិញនៅពេលរូបលោកបន្ទាបដៃបន្តិច ចៃដន្យគ្រាប់មួយនោះក៏ធ្លោយទៅដល់លោក Babulal Yadev ដែលឈរទល់មុខទៅនឹងកូនកំលោះ។
គួរបញ្ជាក់ផងដែរ កាំភ្លើងដែលធ្វើឱ្យកូនកំលោះជ្រុលបាញ់មិត្តសម្លាញ់របស់ខ្លួន ហើយថែមទាំងបានធ្វើឱ្យថ្ងៃសេរីមង្គល ក្លាយទៅជាថ្ងៃទុក្ខ និងបាត់បង់មិត្តភក្តិក្នុងមួយប៉ប្រិចភ្នែក គឺជាកាំភ្លើងដែលមានអាជ្ញាប័ណ្ណចេញឱ្យ Babulal Yadev (ជនរងគ្រោះ) ដោយសារតែរូបលោកគឺជាទាហានម្នាក់។ យ៉ាងណាមិញ ជនរងគ្រោះដែលមានអាយុ ៣៥ ឆ្នាំនោះ ត្រូវស្លាប់បាត់បង់ជីវិតនៅតាមផ្លូវទៅមន្ទីរពេទ្យ៕