ផ្ទុះឡើងវិញ! ថ្ងៃទី ២៩ ចុងខែមិថុនា ក្រសួងប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ១០ ករណី ក្រោយស្ងប់ស្ងាត់អស់ ៥២ ថ្ងៃ
នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ដែលមានចំនួន ១០ នាក់ រកឃើញនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ក្នុងនេះ ២ ករណីគឺនាំចូល ដែលសុទ្ធសឹងតែជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ចេញលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្ត CPR។
យ៉ាងណាមិញ មុនក្រសួងបានប្រកាសអំពីចំនួនករណីឆ្លងដែលទើបនឹងរកឃើញនេះដែរ បើងាកទៅកាលពីយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងសារពិសេសជូនជនរួមជាតិតាមរយៈសំឡេង អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះពេលនេះករណីកូវីដ-១៩ បានកើតឡើងសារជាថ្មីវិញហើយនៅក្នុងប្រទេស។
គួរឱ្យដឹងដែរថា អស់រយៈពេល ៥២ ថ្ងៃមកហើយ ដែលកម្ពុជាមិនមានការរកឃើញករណីឆ្លងមេរោគកូវីដ-១៩ ទើបតែមកដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រសួងក៏បានប្រកាសរកឃើញជាថ្មី និង បានបញ្ចេញតួលេខនៃអ្នកឆ្លងនោះ។
នេះជាតារាទិន្នន័យករណីអ្នកឆ្លងកូវីដ-១៩ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ ដែលចេញដោយក្រសួងសុខាភិបាលកម្ពុជា ៖