រន្ធ.-ត់ណាស់! បាញ់រះលើក្បួនដង្ហែបុណ្យឯករាជ្យជាតិនៅអាមេរិក ធ្វើឱ្យមនុស្សស្ល-ាប់ ៦ នាក់ និងរាប់សិបនាក់របួស
យ៉ាងហោចណាស់មនុស្សចំនួន ៦ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការ បាញ់ប្រហារដ៏ធំមួយ កាលពីថ្ងៃទី ៤ ខែកក្កដា ក្នុងទីក្រុង Chigago រដ្ឋ Illinois សហរដ្ឋអាមេរិក។
ការបាញ់រះនោះបានផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍ដង្ហែក្បួនបុណ្យឯករាជ្យជាតិមួយ នៅក្នុងឧទ្យាន Highland Park ជិតទីក្រុង Chicago ប្រហែលជា ១៥ នាទីបន្ទាប់ពីកម្មវិធីមួយនោះបានចាប់ផ្ដើម នៅម៉ោងប្រមាណជា ១០ ព្រឹក (ម៉ោងក្នុងស្រុក)។ កំឡុងពេលហែរក្បួនសុខៗ ស្រាប់តែមានការបាញ់រះកើតឡើង បានធ្វើឱ្យប្រជាជនដែលកំពុងតែមានភាពសប្បាយរីករាយ បានរត់ប្រោសអាយុ និងទុកចោលវត្ថុមានតម្លៃជាច្រើនដើម្បីរកទីដែលមានសុវត្ថិភាពសម្រាប់អាយុជីវិតរបស់ពួកគេ។
យ៉ាងណាមិញ ក្នុងសោកនាដកម្មមួយនោះបានធ្វើឱ្យមានអ្នកស្លាប់ចំនួន ៦ នាក់ ក្នុងនោះមានលោកតាវ័យប្រមាណ ៨០ ឆ្នាំ ចំនួន ១ នាក់ និង ៥ នាក់ផ្សេងទៀត ភាគច្រើនជាយុវវ័យ និង មានអ្នករងរបួសប្រមាណជាជាង ៣០ នាក់ផងដែរ។
គួរឱ្យដឹងផងដែរថា ជនដៃដល់ដែលបានបាញ់រះ វាយប្រហារក្បួនដង្ហែនោះ មានឈ្មោះថា Robert E Crimo អាយុ ២២ ឆ្នាំ ហើយរូបគេត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនហើយ បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីការវាយប្រហារនោះ៕