វីដេអូសុំរៀបការរបស់គូស្នេហ៍អភិជន បង្ហាញក្ដីសុខពេញទី ផ្ទុះការចែករំលែកជាថ្មី
ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំប្រចាំពាក់កណ្ដាលឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ ២០២២ កន្លងទៅរបស់គ្រួសារអភិជនអ្នកមានមុខមាត់ក្នុងសង្គមកម្ពុជា មកដល់ពេលនេះនៅតែដក់ជាប់ក្នុងការចងចាំរបស់មហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ព្រោះមង្គលការដ៏ធំមួយនេះពោរពេញទៅដោយគ្រឿងព័ស្ដុភារបណ្ដាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗ ព្រមជាមួយការរៀបចំតុបតែងលម្អ មានផ្កាស្រស់ចម្រុះពណ៌ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតត្រជាក់ភ្នែក ប្រៀបដូចឋានសួគ៌លើដី។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះ ត្រូវបានគេដឹងថាជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ អ៊ឹង ឫទ្ធី ជាកូនប្រុសរបស់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និង លោកជំទាវ គឹម ចាន់ណា ចំណែកឯកូនក្រមុំមានឈ្មោះថា ផន សុផានីសា គឺជាចៅស្រីរបស់ ឯកឧត្តម ជា សុផារ៉ា និង ជាកូនស្រីរបស់លោកជំទាវ ជា ជុតិម៉ា និង ឯកឧត្តមបណ្ឌិត ម៉ឹង មករា។
ដោយឡែកបើត្រឡប់ទៅមើលទិដ្ឋភាពសុំរៀបការរបស់គូស្នេហ៍អភិជនដ៏ស័ក្ដិសមខាងលើ កាន់តែធ្វើឱ្យមហាជនរំភើបចិត្តនឹងស្នេហារបស់គូស្វាមីភរិយាវ័យក្មេងមួយគូនេះជាខ្លាំង ក្រោយបានឃើញវីដេអូកូនកំលោះថ្មីថ្មោង លោក អ៊ឹង ឫទ្ធី លត់ជង្គង់សុំកូនក្រមុំ ផន សុផានីសា រៀបការក្លាយជាគូជីវិតនៅមាត់សមុទ្រយ៉ាងផ្អែមល្ហែម ព្រមទាំងទទួលបានការអនុញ្ញាតពីចាស់ទុំទាំងសងខាង។
សូមចុចទីនេះដើម្បីទស្សនាវីដេអូទិដ្ឋភាពសុំរៀបការដ៏មានអត្ថន័យរបស់គូស្នេហ៍មកពីគ្រួសារត្រកូលអភិជនខាងលើ ៖
រូបភាព៖ One memory / Stellar Pictures / IG nisaphan