ល្បីរឿងកំហែងប្រាក់ ៣ ម៉ឺនដុល្លារ ស្រាប់តែភរិយាពូចក់ ឆ្លើយតបទៅវិញបែបនេះ
កាលពីព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈគណនីអ្នកអធិប្បាយបាល់ទាត់ លោក ជីង ចក់ បានបង្ហោះវីដេអូថតសារឆ្លើយឆ្លងរវាងលោក និងភរិយា ព្រមទាំងបានជម្រាបឱ្យមហាជនបានដឹងថា ភរិយារបស់លោក ឈ្មោះ ទ្រិង ផល្លា បានកំហែងទារប្រាក់ពីលោកចំនួន 30000$ (បីម៉ឺនដុល្លារ) ជាថ្នូរទៅនឹងការមិនឡាយបកអាក្រាតលោក រឿងឆាតទៅស្រី។
ទាក់ទិនទៅនឹងរឿងនេះ ស្រាប់តែនៅថ្ងៃខែដដែល តាមរយៈគណនីភរិយា ពូ ចក់ បានចេញមកបកស្រាយបែបនេះថា៖ «លោកចក់ចោទខ្ញុំគំរាមគំហែងថាខ្ញុំយកលុយ ៣ ម៉ឺនហ្នឹង ដោយសារកំឡុងពេលហ្នឹង ខ្ញុំគេងនៅវៀតណាមឈឺនៅវៀតណាម ហើយចក់បានតេមកខ្ញុំបន្ថឿនបង្ខំឱ្យខ្ញុំបាញ់លុយសងទៅគេ ម្ចាស់លុយគេទារប្រញាប់លុយ ខណៈពេលនោះ ខ្ញុំមិនបានយក ABA ទៅតាមខ្លួនទេ ព្រោះទុកនៅម្ដាយដើម្បីបាញ់ថ្លៃអីវ៉ាន់លក់ ហើយខ្ញុំក៏បានតេឆ្លេឆ្លាមកម្ដាយខ្ញុំនៅខ្មែរ ដើម្បីឱ្យគាត់បាញ់លុយទៅចក់ ដើម្បីយកទៅសងគេ»។
ភរិយាពូចក់បានបន្តទៀតថា៖ «តែចក់មិនបានយកទៅសងគេទេ តែយកទៅចូលខារ៉ាអូខេ ហើយនិងឆាតទៅស្រី ម្ដង១០-២0 នាក់ សុំខ្លួនស្រីដេកម្នាក់ ២ ពាន់ ម្នាក់ ៣ ពាន់ដុល្លារ ហើយខ្ញុំមកពីវៀតណាមវិញក៏ចាប់បានចក់មានស្រីចឹងខ្ញុំដឹងថាលុយដែរខ្ញុំបាញ់ឱ្យហ្នឹង គឺមិនបានសងគេទេ គឺយកទៅចូលខារ៉ាអូខេ និងសុំស្រីខ្លួនដេក អ៊ីចឹងពេលដែល ខ្ញុំចាប់បានខ្ញុំខឹងក៏ឱ្យយកលុយនឹងមកសងខ្ញុំដោះស្រាយបញ្ហាជាមួយខ្ញុំ តែមានបានយកលុយហ្នឹងមកឱ្យខ្ញុំឯណា ដូច្នេះ អ្នកភូតកុហក ក្បត់ចិត្តខ្ញុំឆាតសុំស្រីដេក អ៊ីចឹង ខ្ញុំខឹងខ្ញុំមានសិទ្ធឡាយមានសិទ្ធនិយាយម៉េចឥឡូវនេះ ពេលវេលានេះ មានរឿងមករំលើករឿង ៣ ម៉ឺន និង មកថាខ្ញុំគំរាមគំហែង បើថាខ្ញុំគំរាមគំហែង ៣ ម៉ឺនហ្នឹង ថាខ្ញុំចង់បានលុយ ៣ ម៉ឺនហ្នឹង ម៉េចលោកឯងមិនព្រមប្ដឹងខ្ញុំពីយូរណាស់មកហើយ ម៉េចក៏ទើបមកផុសឥឡូវ ទាំងដែលរឿងចប់បាត់យូរណាស់ហើយហ្នឹង?»៕