ក្ដៅៗ! ទិដ្ឋភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដេកដួលទាំងមានឈា-..ម ក្រោយការបា-..ញ់ប្រហារ
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងមានឈាម ក្រោយដួលសន្លប់បន្ទាប់ពីរងការបាញ់ប្រហារ ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថា នៅភាគខាងលិច នៃទីក្រុង Nara។
ទន្ទឹមទៅនឹងហេតុការណ៍ដ៏រន្ធត់នេះ បើតាមប្រភព NHK បានបញ្ជាក់ថា មានសំឡេងដូចគ្រាប់កាំភ្លើង ត្រូវបានឮនៅពេលដែលលោកថ្លែងសុន្ទរកថា ខណៈជនសង្ស័យប្រុសម្នាក់ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ។ បន្ថែមលើសពីនេះ បើតាមសារព័ត៌មាន Kyodo News បានឱ្យដឹងទៀតថា មកទល់ពេលនេះ អតីតនាយករដ្ឋមន្ត្រីខាងលើមិនបានដឹងខ្លួនទេ ហើយហាក់ដូចជាស្ថិតក្នុងស្ថានភាពគាំងបេះដូង។
គួរឱ្យដឹងផងដែរថា អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shinzo Abe មានវ័យ ៦៧ ឆ្នាំ បានបំពេញការងារជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចំនួន ២ អាណត្តិ ជាប់ជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុត នៅប្រទេសជប៉ុន មុនពេលលោកស្នើសុំបញ្ចប់តួនាទី កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារតែបញ្ហាសុខភាពមិនអំណោយផល៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe សន្លប់ទាំងមានឈាម ក្រោយការបាញ់ប្រហារ នៅព្រឹកនេះ ៖