ចាប់បានបុរសអាយុ ៤១ ឆ្នាំ ម្នាក់ជាមួយនឹងកាំភ្លើ-.ង ក្រោយការបា-..ញ់ប្រហា-រ លើលោក Shinzo Abe
លោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងមានឈាម ក្រោយលោកដួលសន្លប់បន្ទាប់ពីរងការបាញ់ប្រហារ ពេលកំពុងថ្លែងសុន្ទរកថា នៅភាគខាងលិចនៃទីក្រុង Nara។
ក្រោយពេលកើតហេតុ បុរសអាយុ ៤១ ឆ្នាំម្នាក់ ជាជនសង្ស័យត្រូវបានចាប់ខ្លួន ពាក់ពន្ធ័ទៅនឹងករណីធ្វើបាញ់ប្រហារយ៉ាងរន្ធត់នេះ ព្រមទាំងបានដកហូតយកកាំភ្លើងមួយដើមពីគេទៀតផង។
ទន្ទឹមនោះ បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា លោក Shinzo Abe បានដួលបន្ទាប់ពីការបាញ់គ្រាប់ទីពីរ ខណៈបើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននិយាយថា គាត់ហាក់ដូចជាត្រូវបានបាញ់ពីខាងក្រោយ ប្រហែលជាដោយកាំភ្លើងបាញ់ ខណៈនៅប្រទេសជប៉ុនគឺជាប្រទេសដែលមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេ ហើយការបាញ់ប្រហារ គឺជាករណីកម្រមានណាស់។
គួរឱ្យដឹងផងដែរថា អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shinzo Abe មានវ័យ ៦៧ ឆ្នាំ បានបំពេញការងារជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បានចំនួន ២ អាណត្តិ ជាប់ជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេបំផុត នៅប្រទេសជប៉ុន មុនពេលលោកស្នើសុំបញ្ចប់តួនាទី កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយសារតែបញ្ហាសុខភាពមិនអំណោយផល៕
ប្រភព ៖ NDTV