មិនធម្មតា! កាំ-ភ្លើ-.ងច្នៃធ្វើឃា-..តលោក Shinzo Abe ត្រូវជនសង្ស័យទម្លាយថាអាចបា-.ញ់ម្ដងបាន ៦ គ្រាប់
កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ពិភពលោកមានការតក់ស្លុត និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឮដំណឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងធ្វើឃាត អំឡុងពេលថ្លែងសុន្ទរកថា លើដងផ្លូវនៃទីក្រុង Nara។ លោក ត្រូវបានក្រុមវេជ្ជបណ្ឌិតប្រកាសថា ទទួលមរណភាពនៅវេលាម៉ោង ១៧ និង ០៣ នាទី ក្នុងថ្ងៃដដែល ដោយសារតែរបួសធ្ងន់ធ្ងរ ត្រូវគ្រាប់កាំភ្លើងបាញ់ទម្លុះជ្រៅទៅក្នុងបេះដូង។
ដោយឡែក ចំពោះករណីធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុននេះដែរ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុផងដែរ ដោយជនសង្ស័យរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Tetsuya Yamagami អាយុ ៤១ ឆ្នាំ ជាអតីតទាហានជើងទឹកម្នាក់។
បើតាមប្រភពពីភ្នាក់ងារខាងស៊ើបអង្កេតបានទម្លាយឱ្យដឹងថា ខ្មាន់កាំភ្លើង Yamagami ប៉ងធ្វើឃាតលោក Shinzo Abe ដោយសារតែរូបគេមានការគុំកួននឹងក្រុមសាសនាមួយក្រុម ដែលម្ដាយរបស់គេបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកទៅឱ្យក្រុមនោះ បណ្ដោយឱ្យរូបគេជាកូនរស់នៅលំបាកគ្មានលុយចាយ ហើយគេជឿថាលោក Abe ក៏ពាក់ព័ន្ធនឹងក្រុមនោះដែរ ទើបរៀបគម្រោងធ្វើឃាតបែបនេះ។
បន្ថែមពីនេះទៀត ក្រោយការឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពលម្អិតបន្ថែមឱ្យដឹងទៀតថា កាំភ្លើងដែលរូបគេប្រើប្រាស់សម្រាប់ធ្វើឃាតនោះ គឺអាចបាញ់បាន ៦ គ្រាប់ក្នុងពេលតែមួយ។ តាមប្រភពពីខាងក្រុមស៊ើបអង្កេតបានឱ្យដឹងថា កាំភ្លើងកែច្នៃរបស់ជនសង្ស័យគឺច្នៃចេញពីបំពង់ដែកចំនួន ២ បិទដោយស្កុតផ្អោបគ្នា ដោយប្រើប្រាស់គ្រាប់ក្នុងបង់ប្លាស្ទិកតូចមួយដែលអាចបាញ់ចេញពីកាណុងកាំភ្លើងទាំង ២។ ខាងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ដែរថា អាវុធកែច្នៃរបស់ជនសង្ស័យនោះ គឺមានរូបរាងសឹងតែដូចនឹងកាំភ្លើងជ័រដូច្នោះដែរ។
បើតាមសម្ដីជនសង្ស័យ រូបគេបានរៀបរាប់ថា ក្នុងការបាញ់ប្រហារនោះ គេបានដាក់បង់កាំភ្លើងដែលមានគ្រាប់ចំនួន ៦ ចូលទៅក្នុងបំពង់ដែកដែលមានម្សៅរំសេវក្នុងនោះ ធ្វើបែបនេះរូបគេអាចបាញ់ម្ដងបាន ៦ គ្រាប់តែម្ដង។ ខ្មាន់កាំភ្លើងឈាមត្រជាក់រូបនេះ បានបន្តទៀតថា ក្រៅពីច្នៃកាំភ្លើងមានកាណុង ២ នេះ រូបគេក៏បានច្នៃកាំភ្លើងមានកាណុង ៦ ផងដែរ ប៉ុន្តែគេសម្រេចប្រើកាំភ្លើងកាណុង ២ ទៅធ្វើឃាតលោក Abe ដោយសារតែកាំភ្លើងនេះ មានឥទ្ធិពលខ្លាំងជាង៕