នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ នេះ តាមរយៈសារព័ត៌មានបរទេស Reuters បានបញ្ជាក់ឱ្យបានដឹងថា ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញ អ្នកវិជ្ជមានជំងឺ monkey pox ជាលើកដំបូងក្នុងប្រទេស ទៅលើអ្នកដំណើរបរទេសមួយរូប ជនជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំ នៅភាគខាងត្បូងនៃកោះភូកេត។
អ្នកជំងឺខាងលើ មានប្រវត្តិធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា និងបានបញ្ជាក់ប្រាប់ថា លោកបានលេចឡើងនូវអាការប្រហែលជា ១ អាទិត្យហើយ។ នេះបើតាមការបញ្ជាក់ពី Opas Karnkawinpong មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃ៕
ប្រភព ៖ Reuters