មិនភ្លេចជាតិទេ! កូនខ្មែរមួយរូបនាំទង់ជាតិខ្មែរឡើងដល់កំពូលភ្នំ Fuji នៅជប៉ុន គួរឱ្យសរសើរបំផុត
នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមបាននាំគ្នាសម្ដែងក្ដីស្ញើចសរសើរ និង ចែករំលែកបន្តគ្នាព្រោងព្រាតនូវរូបភាពយុវជនកម្ពុជាមួយរូប មានព្រេងសំណាងបានឡើងទៅដល់កំពូលភ្នំ Fuju នៅប្រទេសជប៉ុន ព្រមទាំងបង្ហាញនូវទង់ជាតិខ្មែរគួរជាទីមោទនភាពបំផុត។
ជាក់ស្ដែងតាមរយៈគណនីហ្វេសប៊ុករបស់យុវជនខាងលើ ដែលមានឈ្មោះ Eng Bunheng បានបង្ហោះរូបភាពរបស់ខ្លួន លើកទង់ជាតិកម្ពុជាពីចំណុចកំពូលភ្នំ Fuji នៃប្រទេសជប៉ុន ព្រមទាំងបានបញ្ជាក់ថា «ទង់ជាតិកម្ពុជា នៅលើកំពូលភ្នំ Fuji»។
តាមរយៈសកម្មភាពនេះ បានធ្វើឱ្យមហាជនខ្មែរអ្នកលេងបណ្ដាញសង្គម នាំគ្នាស៊ែរបន្តគ្នាព្រោងព្រាត ព្រមទាំងបានស្ញើចសរសើរនូវយុវជនខាងលើ ដែលពុំភ្លេចជាតិកំណើតរបស់ខ្លួន នាំយកទង់ជាតិកម្ពុជា ឡើងដល់កំពូលភ្នំដ៏ល្បីល្បាញមួយនៅប្រទេសជប៉ុន៕