ក្តៅគគុក! ផ្ទុះរឿងស្រីស្អា-.តស្រ-ា..តលី-..អូ..កណ្តាលវាលសុំចូលឡានប្រុ-ស ឥលូវស្នងការព្រមានផាំងឱ្យធ្វើរឿងនេះបន្ទាន់
ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងផ្ទុះការរិះគន់ទៅលើក្រុមសម្ដែងវីដេអូខ្លីមួយ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះថា KHEM YANG Online ក្រោយបង្ហាញសកម្មភាពអសីលធម៌ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស្រ្តីខ្មែរ។
បន្ទាប់ពីមានការរិះគន់ ដោយសារការសម្ដែងដោយខ្វះការពិចារណាតាមរយៈវីដេអូខ្លីដែលដាក់ចំណងជើងថា ៖ «សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ…» ស្រាប់តែនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកសម្ដែងក្នុងសកម្មភាពនោះកំពុងរស់នៅប្រទេសថៃ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីមានការធ្វើអន្តាគមន៍ពីសមត្ថកិច្ច ម្ចាស់គណនីខាងលើក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសបុករបស់ខ្លួនផងដែរ៕