ទឹកចិត្តប្រពៃណាស់! ស្ត្រីម្នាក់ ចែកទុរេនញុំាដោយមិនគិតលុយ ជូនចាស់ទុំក្នុងភូមិ
នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការសរសើរ នូវអំពើល្អរបស់នារីម្នាក់ ដែលបានចែករំលែកទុរេន ទៅកាន់អ៊ុំពូមីង ម្នាក់មួយផ្លែ ជាទង្វើចែករំលែកគួរឱ្យស្ញើចសរសើរ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ កូ កេ បានបញ្ជា្កក់ឱ្យបានដឹងថា តាមរយៈម្ចាស់ជំនួយ ដែលចែកទុរេននោះ មានឈ្មោះថា Shelly Xu ។ អ្នកនាងបានចែកជូននូវទុរេនជូន អ៊ំពូមីង ដោយឥតគិតថ្លៃ ព្រមទាំងទទួលបាននូវពាក្យអគុណ និង ទឹកមុខពោរពេញទៅដោយស្នាមញញឹមត្រឡប់មកវិញដ៏មានក្ដីសុខ។
សកម្មភាពបែបនេះ ជាទង្វើចែករំលែកដ៏គំរូ ដែលទទួលបានការស្ញើចសរសើរ ខណៈម្វាស់ទុរេន បានបញ្ជាក់ផងដែរថា បើយកទៅ សាច់រាងទន់ខ្លាំង អាចយកច្នៃធ្វើសង់ខ្យាបាយដំណើបញុំាបាន ព្រោះដោយសារទីតាំងដាំទុរេន មានភ្លៀងស្ទើររាល់ថ្ងៃ បូករួមទាំងការដឹកជញ្ជូនផ្លូវឆ្ងាយផង ទំរាំមកដល់ទុរេនអាចនឹងទុំលឿន៕