ជំពាក់លុយមិនសង ម្ចាស់បំណុលក្ដៅចិត្តពេក យកទុរេនគប់កណ្ដាលមុខ
ពិតជាធ្វើឱ្យភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គមមិនតិចឡើយ ក្រោយពីមានរឿងរ៉ាវដ៏ហួសចិត្តមួយត្រូវបានគេចែកចាយពាសពេញ ដោយមានស្រ្តីម្នាក់ ជំពាក់លុយគេមិនសង ធ្វើឱ្យម្ចាស់បំណុលខឹងក្រពុលខ្លាំង ដល់ថ្នាក់ជួលគេឱ្យយកទុរេនទៅវាយផ្ទប់មុខ របួសហួរឈាមរហាច។
បើតាមស្ត្រីរងគ្រោះបានឱ្យដឹងថា មុននេះខ្លួនបានរួមគ្នាខ្ចីលុយបុគ្គលម្នាក់ជាមួយនឹងមិត្តភក្តិរបស់ខ្លួន ហើយយូរៗទៅការប្រាក់ក៏កាន់តែឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ខ្លួនបង់ឱ្យលែងកើត ចំណែកឯមិត្តភក្តិក៏រត់បាត់ទៀត។ ក្រោយមក ខាងម្ចាស់បំណុលក៏បានចាប់ផ្តើមមករករឿងធ្វើបាបខ្លួនដល់ផ្ទះ ដោយប្រហែលជាគិតថាខ្លួនញុះញង់ឱ្យមិត្តភក្តិរត់ រហូតចុងក្រោយដល់ថ្នាក់ជួលគេឱ្យយកទុរេនមកវាយមុខបែបនេះ។
ដោយឡែក ការខ្ចីនេះវិញ មុនពេលជំងឺកូវីដរាតត្បាត ខ្លួនបានខ្ចីលុយគេមកប្រហែលជាង ៥០០ ដុល្លារ តែដល់ពេលមកជួបជំងឺរាតត្បាតកូវីដ ខ្លួនក៏ប្រទះការពិបាកខ្លាំង ធ្វើឱ្យត្រូវខ្ចីលុយគេមកដោះទាល់បន្ថែមទៀត រហូតដល់ជំពាក់សរុបជិត ២០ ០០០ ដុល្លារឯណោះ។
ខ្លួនក៏បានព្យាយាមសងម្តង ៥០០ ដុល្លារក្នុងមួយថ្ងៃ តែខាងម្ចាស់បំណុលបែរជាទារឱ្យខ្លួនសងការប្រាក់ថែមមួយថ្ងៃជាង ៣០០ ដុល្លារឯណោះ ប៉ុន្តែខ្លួនអាចឱ្យបានត្រឹមតែ ២៥ ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ រហូតដល់គេដល់ថ្នាក់មួម៉ៅទើបមកធ្វើបាបរាងកាយខ្លួនបែបនេះ។
ទាក់ទងជាមួយហេតុការណ៍នេះ នៅថ្ងៃកើតហេតុ អំឡុងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ខ្លួនបានបានជិះម៉ូតូទៅក្រៅដើម្បីធ្វើធុរៈផ្ទាល់ខ្លួន ស្រាប់តែមានមនុស្សស្រីម្នាក់ យកផ្លែទុរេនយកគប់ត្រូវកណ្តាលមុខ និងត្រូវដៃរហូតដល់របួសហូរឈាមដាបពេញខ្លួនតែម្តង។ យ៉ាងណាមិញ មកទល់ពេលនេះ គឺកើតរឿងបានជាង ១០ ថ្ងៃហើយ ប៉ុន្តែនៅមិនទាន់មានខាងច្បាប់មួយដំណើរការរកខុសត្រូវឱ្យឡើយ ខ្លួនពិតជាបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនទៅថ្ងៃមុខណាស់ ព្រោះត្រូវទៅចេញលក់ដូររកស៊ីរាល់ថ្ងៃ៕