ឈឺត្រចៀកក្រាញ់ខ្លាំង រហូតហើមមេជើងស្ពុល ទ្រាំមិនបានទៅពេទ្យស្រាប់តែវះចេញសុទ្ធតែដង្កូវ
ពិតជាធ្វើឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្តាញសង្គមមិនតិចឡើយ ក្រោយពីថ្មីៗនេះ មានបុរសម្នាក់ឈឺក្រចកមេជើងខ្លាំង រហូតដល់រលួយហើមស្ពីង ទ្រាំមិនបានរត់ទៅរកគ្រូពេទ្យ ស្រាប់តែគ្រូពេទ្យរកឃើញដង្កូវដល់ទៅ ៦ ក្បាលនៅក្នុងម្រាមជើងនោះ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់នេះ មានអាយុ ៤៣ ឆ្នាំ ជាអ្នកខេត្តបុរីរ៉ាំ ប្រទេសថៃ។ ក្នុងនោះ កូនប្រុសរបស់លោកបានឱ្យដឹងថា ក្រចកមេជើងរបស់ឪពុកខ្លួន បានឈឺដោយសារកប់ត្រចៀកក្រាញ់មកជាច្រើនឆ្នាំមកហើយ ដោយធម្មតាគាត់តែងតែឆ្កឹះឆ្កៀលកាត់ដើម្បីបន្ថយការឈឺចាប់ដោយខ្លួនឯងរហូត។
ដោយឡែកមកដល់លើកនេះ ហាក់ធ្ងន់ជាងរាល់ដង ព្រោះម្រាមជើងមេមួយនេះឈឺកាន់តែខ្លាំង ដល់ថ្នាក់ចេញដំបៅហើម រហូតដល់ដើរមិនរួច។ កូនប្រុសរូបនោះ ក៏បានប្រញាប់នាំឪពុកទៅមន្ទីរពេទ្យដើម្បីព្យាបាល ស្រាប់តែទៅដល់គ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែរកឃើញដង្កូវរហូតដល់ទៅ ៦ ក្បាលនៅក្នុងម្រាមជើងនោះ។
យ៉ាងណាមិញ ខាងគ្រូពេទ្យក៏បានប្រាប់ដែរថា ប្រហែលជាមានពពួករុយបានទៅទុំលើដំបៅនោះ រួចក៏ពងដាក់ ទើបបណ្តាលឱ្យមានកើតដង្កូវច្រើនក្បាលបែបនេះ។ ចំណែកកូនប្រុស ក៏មិននឹកស្មានថា ក្រចករបស់ឪពុកខ្លួនដល់ថ្នាក់កើតដង្កូវគួរឱ្យខ្លាចបែបនេះដែរ តែក៏ធូរទ្រូងវិញ ព្រោះយកគាត់មកមន្ទីរពេទ្យទាន់ពេលវេលា៕
សូមទស្សនាវីដេអូខាងក្រោម៖