ភ្ញាក់ផ្អើល! នៅកំពង់ធំមានករណីប៉េអឹមស..-ង្ក..-ត់-ក បុរសម្នាក់រហូតស្ល-ា..ប់ កំពុងផ្ទុះការទាមទារយុត្តិធម៌ពីគ្រួសារ
នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២២ នេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ជុំវិញករណីម្ចាស់គណនីហ្វេសប៊ុកមួយអះអាងជាកូនបានបញ្ជាក់ថា ឪពុករបស់ខ្លួនបានបាត់បង់ជីវិតដោយសារតែត្រូវប៉េអ៊ឹម សង្កត់ត្រង់ចំណុច-ក ស្ថិតនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារ៉ាយ ខេត្តកំពង់ធំ។
បើតាមការបញ្ជាក់ម្ចាស់គណនីឈ្មោះ Nearadey Din ដែលអះអាងជាកូនស្រីរបស់សព បានឱ្យដឹងថា នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ មានប៉េអឹមចាប់ឪពុករបស់ខ្លួន ឈ្មោះ សួង ឌ័ន អាយុ ៤៧ ឆ្នាំ ទៅសង្កត់ត្រង់ចំណុច-ក រហូតដកដង្ហើមមិនចេញ និង បានផុតដង្ហើមលើឡានពេទ្យ។
ម្ចាស់គណនីខាងលើដែលជាកូនរបស់សព បានបញ្ជាក់ទៀតថា ៖ «អនុវត្ដច្បាប់តែគ្មានទំនួលខុសត្រូវ អយុត្តិធម៌ណាស់សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៌ឱ្យខ្ញុំផង (គាត់ជាមនុស្សស្លូតត្រង់ ស្រឡាញ់គោរពអ្នកភូមិ អ្នកណាក៏ស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា)»។
យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានមួយផ្នែក ដែលទទួលបានពីការបញ្ជាក់របស់ម្ចាស់គណនីខាងលើដែលអះអាងថាជាកូនរបស់សពប៉ុណ្ណោះ ខណៈពុំទាន់មានការបកស្រាយបន្ថែមពីភាគីសមត្ថកិច្ចនោះឡើយ។ «ប្រជាប្រិយ» នឹងធ្វើការផ្សាយបញ្ជាក់បន្ថែម នៅពេលដែលមានការបកស្រាយបញ្ជាក់ច្បាស់លាស់ពីខាងសមត្ថកិច្ច៕