មនុស្ស ៤១ នាក់ស្លា-ប់យ៉ាងរ-ន្ធ-.ត់ ក្រោយព្រះវិហារមួយកន្លែងនៅអេហ្ស៊ីប ត្រូវភ្លើងឆេះ!
កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ អគ្គិភ័យដ៏រន្ធត់មួយ បានឆាបឆេះឡើងក្នុងព្រះវិហារ Coptic Christian ក្នុងក្រុង Cairo ប្រទេសអេហ្ស៊ីប បណ្ដាលឱ្យមនុស្សចំនួន ៤១ នាក់បានស្លាប់ និង ច្រើននាក់ផ្សេងទៀតរងរបួស។
បើតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា អគ្គិភ័យមួយនេះកើតមានឡើងដោយមិនដឹងមូលហេតុនោះឡើយ នៅឯព្រះវិហារ Abu Sifine នាស្រុក Imbaba ភាគពាយព្យក្រុង Cairo។ ក្នុងនោះដែរ តាមសារព័ត៌មាន Reuters ស្រង់ប្រភពពីសន្តិសុខចំនួន ២ នាក់ បានឱ្យដឹងថា អគ្គិភ័យនោះ បានផ្ទុះឆេះនៅទ្វារច្រកចូលនៃព្រះវិហារតែម្ដង ខណៈពេលអ្នកកាន់សាសនាចំនួន ៥ ពាន់នាក់ កំពុងធ្វើការបួងសួងនៅខាងក្នុង ដែលបណ្ដាលឱ្យគ្រប់គ្នាភ័យស្លន់ស្លោ រត់ជាន់គ្នា បណ្ដាលឱ្យមានអ្នកស្លាប់ និង របួសជាច្រើននាក់ ដោយភាគច្រើនគឺជាក្មេង។
គួរឱ្យដឹងថា ប្រទេសអេហ្ស៊ីប គឺជួបប្រទះនឹងបញ្ហាអគ្គិភ័យដ៏អាក្រក់បែបនេះច្រើនលើកដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្ដែង កាលពីខែមីនា ឆ្នាំ ២០២១ កន្លងទៅ យ៉ាងហោចណាស់មនុស្សចំនួន ២០ នាក់បានស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រវាយនភណ្ឌមួយកន្លែងនៅជាយក្រុងភាគខាងកើតក្រុង Cairo៕