ពាក់ម៉ាសរាល់ថ្ងៃ ព្រោះត្រូវអ្នកជិតខាងហៅថា អាមុខខ្មោច តែពេលបានជួបស្នេហ៍ពិត ហ៊ានដោះម៉ាស និង លែងខ្វល់ពីសម្តីអ្នកដទៃ
ថ្មីៗនេះ គូស្នេហ៍មួយគូ កំពុងតែធ្វើឱ្យមានការរំភើបរំជួលចិត្តមិនតិចឡើយ នៅតាមបណ្តាញសង្គម ដោយគូនេះ បានតស៊ូគ្នាឆ្លងកាត់ឧបសគ្គ ការមាក់ងាយជាច្រើន ព្រោះតែខាងប្រុសមានសម្រស់មុខមាត់មិនសូវស្អាតបាត សមភ្នែក។
យ៉ាងណាមិញ បើតាមព័ត៌មានបានឱ្យដឹងថា គូស្នេហ៍មួយគូនេះ បានទាក់ទងគ្នាមកជាង ៧ ឆ្នាំមកហើយ ដោយខាងប្រុសមានអាយុ ២០ ឆ្នាំ ឯខាងស្រីមានអាយុ ២២ ឆ្នាំ។ ក្នុងនោះ ខាងប្រុសបានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យមុខខ្លួនក្លាយជាបែបនេះ ក៏ព្រោះតែកាលគេអាយុ ៧ ឆ្នាំ គេបានទៅលេងទឹកនៅប្រឡាយមួយកន្លែង ហើយក៏បានឆ្លងមេរោគម្យ៉ាងមិនគួរឱ្យជឿ ទើបធ្វើឱ្យឆ្លង និងទៅបំផ្លាញផ្ទៃមុខយ៉ាងនេះ។
គេបានបន្តទៀតថា នៅថ្ងៃដែលចូលទៅញ៉ែខាងស្រី គេមិនមានភាពជឿជាក់លើខ្លួនឯងឡើយ ខ្លាចតែត្រូវគេបដិសេធ ព្រោះធ្លាប់មានសង្សារម្តងនោះ គេទៅចោលព្រោះតែរឿងមុខមាត់នេះឯង។ ដោយឡែក សម្រាប់នារីម្នាក់នេះវិញ នាងបានមើលរំលងរឿងមុខមាត់របស់គេ ថែមទាំងបើកឱកាសឱ្យមើលចិត្តគ្នា និង ព្រមទទួលគ្រប់យ៉ាងដែលជាគេទៀតផង។
ខាងប្រុសបន្តទៀតថា ខ្លួនពិតជាលំបាកខ្លាំងណាស់កន្លងមកនេះ ជាពិសេស កាលនៅរៀន ខ្លួនតែងតែត្រូវគេហៅថា អាមុខខ្មោច ដែលស្តាប់ហើយពិតជាទទួលមិនបានឡើយ ខ្លួនត្រូវពាក់ម៉ាសគ្រប់ពេល មិនហ៊ានឱ្យនរណាឃើញមុខនោះទេ តែដល់ពេលបានមកជួបសង្សាររូបនេះ នាងក៏បានធ្វើឱ្យខ្លួនមានភាពជឿជាក់លើខ្លួនឯងជាងមុន ហ៊ានដោះម៉ាស និង លែងខ្វល់ពីសម្តីអ្នកដទៃ។
ចំណែកខាងស្រីវិញ បានឱ្យដឹងថា នាងមិនបានស្រឡាញ់នរណាម្នាក់នៅលើមុខមាត់នោះទេ គឺមើលលើអត្តចរិតច្រើនជាង ហើយខាងប្រុសជាមនុស្សកក់ក្តៅ និងឆាប់យល់គ្នាណាស់ ពីមុនគេមិនជឿជាក់លើខ្លួនឯង នាងក៏តែងលើកទឹកចិត្តគេរហូតថា កុំឱ្យទៅខ្វល់ខ្វាយសម្តីនាក់ដទៃទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖