ក្រសួងប្រកាសមុននេះ! ថ្លៃសាំង និងម៉ាស៊ូត ហក់ឡើងថ្លៃមួយក្រឺតវិញហើយ
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤៧០០ រៀល។ ចំណែកឯ ប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥១០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃឡើងថ្លៃជាងសប្ដាហ៍មុន ចំនួន ៥០ រៀល ដោយតម្លៃសាំងធម្មតា កាលពីសប្ដាហ៍មុនមានតម្លៃ ៤៦៥០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការឡើងថ្លៃចំនួន ១០០ រៀល ផងដែរ ដែលកាលពីសប្ដាហ៍មុន ថ្លៃប្រេងម៉ាស៊ូត មានតម្លៃត្រឹមតែ ៥០០០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖