ទស្សនាទិដ្ឋភាព កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលគ្រោងសម្ពោធជាផ្លូវការ ថ្ងៃទី ៦ ខាងមុខនេះ
កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមរំឭកផងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានដែលមានលក្ខណៈស្ដង់ដារ ដែលអាចទទួលរៀបចំការប្រកួតក្នុងប្រទេស និង កម្រិតតំបន់។ បច្ចុប្បន្នកីឡដ្ឋានខេត្តកំពង់ស្ពឺ មានកន្លែងអង្គុយចំនួន ៣០០០ កៅអី និង ទីតាំងសម្រាប់ភ្ញៀវ VIP៕
ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួន នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ៖
រូបភាព ៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ