ចែកគ្នាដឹង! គ្រូចិនសែបញ្ជាក់ ម៉ោងនេះ ជាវេលាល្អបំផុត សម្រាប់អុចធូបបួងសួង ថ្ងៃសែនព្រះខែ
ពិធីបុណ្យសែនព្រះខែ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ខណៈពិធីបុណ្យមួយនេះ គេនិយមធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រះចន្ទពេញបូណ៌មី ជាថ្ងៃដែលព្រះចន្ទមានពន្លឺខ្លាំងក្លាជាងគេ ក្នុងរយៈពេលមួយឆ្នាំ។
កៀកថ្ងៃសែនដែលនឹងជិតមកដល់ តាមរយៈគ្រូឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា លោកបាន បញ្ជាក់ឱ្យដឹងថា វេលាដែលល្អបំផុត នៅក្នុងថ្ងៃសែនព្រះចន្ទ គឺម៉ោង ០៦ កន្លះឡើង តែមិនឱ្យដល់ម៉ោង ០៧ឡើយ ពោលគឺ បងប្អូនត្រូវអុចធូបបួងសួងឱ្យហើយ មុនម៉ោង ០៧ ហើយរង់ចាំម៉ោង៨ ម៉ោង ៩ ឬ ១០-១១ ដុតក្រដាសសែនជាការស្រេច។
យ៉ាងណាមិញ ចំពោះគ្រឿងរណ្ដាប់សែនព្រះខែ ឱ្យត្រូវតាមក្បួន និងបានផល លោកគ្រូបានរៀបរាប់ត្រួសៗ ដែលមានដូចជា ៖
– នំវិចកោរ ឬនំកោរមូលពណ៌ស ដែលគេនិយមសែន
– ផ្កាឈូក ព្រមទាំងគោមមួយគូរ
– ធូប ទៀន និងក្រដាសសែន (កុំឱ្យអត់ ៣ មុខនេះ ព្រោះវាសំខាន់ជាងអ្វីៗទាំងអស់)
– សម្រាប់ផ្លែឈើដែលត្រូវទិញមាន ២-៣ មុខ តែបើមិនចង់អស់ថវិការច្រើន មិនបាច់ទិញក៏បាន ដោយទិញត្រឹមក្រូចថ្លុងមូល ២ ផ្លែ សំដៅទៅលើសែនលោកខែ ដែលចិនគេហៅថាជាបុណ្យ «ចុងឈាវចៀ»។
– អ្នកសែនក៏អាចជ្រើសយកដូង ព្រមទាំងត្រាវស្ងោរ កាត់ទទឹង ដើម្បីឱ្យឃើញមូលៗ
– ទឹកមួយផ្តិលខាត់មានផ្កាម្លិះ និងទឹកអប់ប្រេងម្សៅ..៕