អ៊ឹះ! សិស្សសាលាមួយនាំគ្នាញ៉ាំផ្លែទ្រលឹងទឹងច្រើនពេក បត់ជើងមកចេញឈ-ា.ម ត្រូវគេព្រមានគ្រោះថ្នាក់ដល់ជីវិត
ទ្រលឹងទឹង គឺជាផ្លែឈើមួយប្រភេទ ដែលមហាជនជាច្រើននិយមចូលចិត្តទទួលទានមិនតិចឡើយ ព្រោះតែវាមានរសជាតិជូរជ្រះជាងប្រភេទម្ជូរដទៃទៀត ដែលញ៉ាំហើយអាចធ្វើឱ្យជ្រះ-ក។
បើទោះជាផ្លែឈើមួយប្រភេទមានរសជាតិចាប់ចិត្តយ៉ាងណាក៏ដោយ កាលដែលយើងបរិភោគហួសបរិមាណកម្រិត វាក៏អាចធ្វើឱ្យគ្រោះថ្នាក់យ៉ាងមិននឹកស្មានផងបានដែរ។ ជាក់ស្តែង បើក្រឡេកទៅមើលករណីនៅក្នុងប្រទេសថៃថ្មីៗនេះ គឺនៅក្នុងកម្មវិធីរបស់សាលាមួយ ដែលជាកម្មវិធីទទួលសិស្សប្អូន រៀបចំឡើងដោយពួកសិស្សច្បង បានមានការបង្ខំឱ្យសិស្សប្អូនញ៉ាំផ្លែទ្រលឹងទឹងជាច្រើន ដោយគិតថាផ្លែនេះមិនបានធ្វើឱ្យប៉ះពាល់អ្វីនោះទេ។ ក្រោយពីញ៉ាំហើយ គេសង្កេតឃើញសិស្សប្អូនដែលបានញ៉ាំច្រើន បានបត់ជើងតូចចេញមកសុទ្ធតែឈាមតែម្តង។
ដោយឡែក ក្រោយពីកើតហេតុការណ៍នេះហើយ ក៏មានប្រភពជាច្រើនចេញមកទម្លាយឱ្យដឹងថា ផ្លែទ្រលឹងទឹងនេះ ជាផ្លែឈើដែលមានជាតិអាស៊ីត oxalic ខ្ពស់ ហើយពេលដែលញ៉ាំច្រើនពេក ជាតិអាស៊ីតនេះវានឹងទៅចាប់នឹងជាតិកាល់ស្យូម ដែលធ្វើឱ្យមានកើតគ្រួសក្នុងតម្រងនោម ការខ្សោយតម្រងនោម និង ឈឺចាប់តម្រងនោមខ្លាំង រហូតដល់មានការបត់ជើងចេញឈាមបាន។
ជាពិសេស វាក៏អាចធ្វើឱ្យមានការនោមមិនចេញ ហើមពេញខ្លួន អស់កម្លាំង ហើមសួត ហើយថែមទាំងអាចធ្វើឱ្យស្លាប់បានទៀតផង។ យ៉ាងណាមិញ ដូច្នេះហើយបើសិនជាទទួលទានផ្លែទ្រលឹងទឹង សូមទទួលទានក្នុងបរិមាណដែលសមគួរ ក៏ដូចជាមានការប្រុងប្រយ័ត្នផងដែរ៕
ប្រភព ៖ Thairath