ទិដ្ឋភាពប្រជានុរាស្ត្រប្រមូលម្តុំគ្នា មកចូលរួមកាន់ទុក្ខ ក្រោយម្ចាស់ក្សត្រិយានី Elizabeth ទី ២ សោយទិវង្គត
នៅម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ (ម៉ោងនៅកម្ពុជា) តាមរយៈ អ្នកនាំពាក្យនៃព្រះរាជវាំង Buckingham បានប្រកាសប្រាប់ពិភពលោក ឱ្យបានជ្រាបថា ម្ចាស់ក្សត្រិយានី Elizabeth ទី ២ ដែលជាម្ចាស់ក្សត្រីបានសោយរាជ្យដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសអង់គ្លេស ពេលនេះបានសោយទិវង្គតហើយ ក្នុងព្រះជន្មាយុ ៩៦ វស្សា ដោយព្រះជរាពាធ។
ចំពោះព្រះរាជសពរបស់ម្ចាស់ក្សត្រី គឺកំពុងតែស្ថិតនៅក្នុងវិមាន Balmoral នៃប្រទេសស្កុតឡេន ហើយនឹងយាងព្រះរាជដំណើរមកកាន់ទីក្រុងឡុងដ៍វិញនៅថ្ងៃនេះ។
យ៉ាងណាមិញ ទន្ទឹមទៅនឹងដំណឹងសោយទិវង្គតម្ចាស់ក្សត្រិយានី Elizabeth ទី ២ នេះ តាមរយៈសារព័ត៌មានល្បីៗនៅបរទេស ក៏បានបង្ហាញពីទិដ្ឋភាពប្រជានុរាស្រ្តយ៉ាងច្រើនបានសម្រុកមកចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ នៅស្ទើរគ្រប់ទីកន្លែង ជាពិសេសគឺនៅមុខព្រះរាជវាំង Buckingham៕
សូមទស្សនាទិដ្ឋភាពនៅខាងក្រោម ៖