សត្វលើពិភពលោកនេះមានច្រើនប្រភេទ ច្រើនអម្បូរ និង ទំហំខុសៗគ្នា ហើយការរស់នៅក៏ខុសគ្នាដែរ សត្វខ្លះតូចហើយសត្វខ្លះទៀតក៏ធំ ប៉ុន្តែប្រិយមិត្តអ្នកអានដឹងទេថា តើសត្វអ្វីដែលតូចជាងគេក្នុងពិភពលោក? ថ្ងៃនេះ «ប្រជាប្រិយ» នឹងធ្វើការណែនាំឱ្យអ្នកទាំងអស់គ្នាស្គាល់សត្វតូចជាងគេទាំង ១០ ក្នុងពិភពលោក ដោយយោងតាមគេហទំព័រមួយឈ្មោះ Animals Around The Globe បានចុះផ្សាយ។ សត្វទាំងនោះមានដូចជា ៖
១. Pygmy Marmoset
Pygmy Marmoset ជាប្រភេទថនិកសត្វដែលមានរោមពណ៌ត្នោតស្រដៀងនឹងកំប្រុក ហើយសត្វស្វាតូចៗទាំងនេះ គឺជាស្វាដែលតូចជាងគេបំផុតរបស់ពិភពលោក។ ជាទូទៅវាមានទំហំ ៤-៦ អ៊ីញ ហើយកន្ទុយ ៦-៩ អ៊ីញ និង ទំងន់ ១០០ ក្រាម ដែលអាចរស់នៅបានដល់អាយុកាល ១២ ឆ្នាំ។
២. Pygmy Rabbit
Pygmy Rabbit គឺជាប្រភេទថនិកសត្វដែលជាទន្សាយតូចជាងគេលើលោកដែលមានរោមពណ៌ប្រផេះ និង ចំណុចពណ៌សតូចៗនៅលើច្រមុះរបស់វា។ វាមានទំហំ ៩-១១ អ៊ីញ ហើយមានទម្ងន់ ០.៨២៧ ដល់ ១.១០២ ផោន និង អាចរស់បានពីអាយុ ២-៥ ឆ្នាំ។
៣. Madame Berthe’s Mouse Lemur
Madame Berthe’s Mouse Lemur គឺជាសត្វមានទំហំ ៤.៦ អ៊ីញ និង ទំងន់ ៣៥ ក្រាម ដែលអាចរស់នៅបានពីអាយុកាល ៦-៨ ឆ្នាំ។
៤. Speckled Padloper Tortoise
អណ្តើក Speckled Padloper Tortoise ជាប្រភេទសត្វដែលពិសេសខុសពីអណ្តើកដទៃទៀតក្នុងប្រភេទរបស់វា ដោយវាមានម្រាមជើងប្រាំ ហើយពួកវាជាសត្វទោលដែលសកម្មបំផុតនៅពេលព្រឹកព្រលឹម វាមានទំហំ ២-២ អ៊ីញ និង ទំងន់ ៩៥-១៦០ ក្រាម ដោយអាចរស់បានពីអាយុ ២០-៤០ ឆ្នាំ។
៥. Etruscan Shrew
Etruscan Shrew ធ្វើសំបុកនៅក្នុងប្រហោងដើមឈើ និង សកម្មបំផុតនៅពេលយប់ ហើយនៅពេលថ្ងៃពួកវានឹងចំណាយពេលនៅជិតសំបុក ម្យ៉ាងទៀតវាមានទំហំ ៣-៥.២ សង់ទីម៉ែត្រ និង ទំងន់ ១.៣-២.៥ ក្រាម ដែលអាចរស់នៅបានដល់អាយុកាល ២ ឆ្នាំ។
៦. Slender Blind Snakes
Slender Blind Snakes ស៊ីសត្វតូចៗដូចជាសត្វល្អិត និង សត្វដែលគ្មានឆ្អឹងខ្នង ដូចជា សត្វល្អិត ដង្កូវនាង ចង្រិត កន្លាត និង ពីងពាងជាដើមជាអាហារ ហើយវាមានទំហំ ៤ ទៅ ១០ អ៊ីញ រីឯទម្ងន់មាន ១.៤ ក្រាម ដែលអាចរស់នៅបានពីអាយុតិចជាង ឬ លើសពី ២-៨ ឆ្នាំ។
៧. Baluchistan Pygmy Jerboa
Baluchistan Pygmy Jerboa មិនផឹកទឹកដោយផ្ទាល់តាមមាត់របស់វាទេ តែផ្ទុយទៅវិញវាទទួលបានទឹកពីរុក្ខជាតិ ឬ ពីសត្វល្អិតដែលវាបានស៊ី រីឯទំហំរបស់វាអាចតូចជាង ឬ ធំជាង ១.៧ អ៊ីញ ហើយទម្ងន់ ៣.៨ ក្រាម និង អាចរស់នៅបានតិចជាង ឬ ច្រើនជាង ៦ ឆ្នាំ។
៨. Northern Pygmy-Owl
Northern Pygmy-Owl អាចរកឃើញសត្វទីទុយតូចនេះនៅសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។ ពួកវាជាសត្វស្លាបឯកោដែលមានកម្ពស់ ១៦-១៨ សង់ទីម៉ែត្រ និង ទំងន់ ៦២-៧៣ ក្រាម ដែលអាចរស់នៅបានពីអាយុ ៦ ឆ្នាំ។
៩. Bee Hummingbird
Bee Hummingbird គឺជាបក្សីដែលតូចជាងគេបំផុតនៅលើពិភពលោក ដែលវាមានទំហំ ២.៤ អ៊ីញ មានទំងន់ ២.៦ ក្រាម ហើយអាចរស់នៅបានដល់អាយុ ៧-១០ ឆ្នាំ។
១០. Kitti’s Hog-Nosed Bat
Kitti’s Hog-Nosed Bat គឺជាសត្វចូលចិត្តរស់នៅក្នុងរូងភ្នំថ្មកំបោរនៅតាមដងទន្លេ ដែលមានទំហំ ១.១-១.៣ អ៊ីញ និង ទម្ងន់ ២ ក្រាម ដោយអាចរស់នៅបានពីអាយុកាល ៥-១០ ឆ្នាំ៕
ប្រភព៖ Animals Around The Globe