បុគ្គលល្បីទាំង ១០ មានចំនួនអ្នកតាមដានច្រើនជាងគេលើ Instagram ក្នុងឆ្នាំ ២០២២
Instagram គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយនៅលើអ៊ីនធឺណែត ដែលបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះរូបថតដ៏ល្អបំផុតរបស់ពួកគេ ចាប់ពីការថតរូប Selfie ដ៏គួរឱ្យស្រឡាញ់ រហូតដល់ការថតរូបប្រកបដោយសោភណ្ឌភាពនៃអាហាររបស់ពួកគេ។ បណ្តាញសង្គមនេះបានបើកដំណើរការដំបូងក្នុងឆ្នាំ ២០១០ ដូច្នេះ Instagram មានពេលវេលាច្រើនគួរសមដើម្បីធ្វើការទាក់ទាញអ្នកប្រើប្រាស់។ រីឯអ្នកប្រើប្រាស់មួយចំនួនបានទទួលចំនួនអ្នកតាមដានច្រើនលើសលប់ដែលនឹកស្មានមិនដល់។ តើអ្នកដឹងទេថាគណនីមួយណា ដែលមានចំនួនអ្នកតាមដានច្រើនជាងគេក្នុងឆ្នាំ ២០២២ នេះ?
បើយើងទៅតាមគេហទំព័របរទេសមួយឈ្មោះថា We Got This Covered ដែលបានចុះផ្សាយអំពីគណនីដែលមានអ្នកតាមដានច្រើនជាងគេចំនួន ១០ មានដូចជា ៖
១០. Khloé Kardashian ៖ មានអ្នកតាមដាន ២៦៨ ៤៤៧ ៨២១ នាក់។
៩. Beyoncé ៖ មានអ្នកតាមដាន Instagram របស់នាង ២៧៣ ៧១៦ ៨៧១ នាក់។
៨. Ariana Grande ៖ មានអ្នកតាមដានចំនួន ៣២៦ ៩៣៩ ០០៦ នាក់។
៧. Kim Kardashian ៖ មានអ្នកតាមដានចំនួន ៣២៨ ៦៧១ ២១០ នាក់។
៦. Dwayne Johnso ៖ មានអ្នកតាមដានចំនួន ៣៣៣ ៥៦៨ ១៣៣ នាក់។
៥. Selena Gomez ៖ មានអ្នកតាមដានចំនួន ៣៤៣ ៩៣៥ ៩៥៣ នាក់។
៤. Lionel Messi ៖ មានអ្នកតាមដានចំនួន ៣៥៨ ៤៨៩ ២៦៤ នាក់។
៣. Kylie Jenner ៖ មានអ្នកតាមដានចំនួន ៣៦៦ ៩២៤ ៩៨២ នាក់។
២. Christiano Ronaldo ៖ មានអ្នកតាមដានចំនួន ៤៧៤ ៥៧៦ ១៥៥ នាក់។
១. គណនី Instagram (Brand Account) មានអ្នកតាមដានចំនួន ៥៤០ ២៨៩ ៧០៨ នាក់៕
ប្រភព៖ We Got This Covered