បាក់ស្រុតដីនៅប្រទេស វ៉េណេស៊ុយអេឡា សម្លា.-ប់មនុស្ស ២៥ នាក់ និង បាត់ខ្លួន ៥០ នាក់
យោងតាមក្រុមប៉ូលិសបាននិយាយថា ការបាក់ស្រុតដីនៅប្រទេស Venezuela កាលពីថ្ងៃអាទិត្យ ទី ៩ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥ នាក់ និង ជាង ៥០ នាក់ទៀតបានបាត់ខ្លួននៅភាគខាងជើងភាគកណ្ដាលនៃរដ្ឋ Aragua ។
អនុប្រធានាធិបតីប្រទេស Venezuela លោក Delcy Rodríguez បាននិយាយថា ការបាក់ស្រុតដីបានកើតឡើងនៅក្នុងទីក្រុង Santos Michelena បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យប្រឡាយទឹកចំនួនប្រាំនៃទន្លេ Las Tejerías ហូរហៀរចេញមកក្រៅ។
ប្រធានាធិបតី Venezuela លោក Nicolás Maduro បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោកបានបញ្ជាឱ្យមានការដាក់ពង្រាយជាអតិបរមានៃក្រសួងមហាផ្ទៃ និង ភ្នាក់ងារសន្តិសុខដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន។
បើយោងតាមលោក Carlos Pérez អនុរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងហានិភ័យ និង ការពារជនស៊ីវិលបានឱ្យដឹងថាមន្ត្រីប្រមាណជាង ១០០០ នាក់មកពីប្រព័ន្ធគ្រប់គ្រងហានិភ័យជាតិ និង មន្រ្តីប៉ូលិសកំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
លោកប្រធានាធិបតី ក៏បានប្រកាសពីការកាន់ទុក្ខជាតិទូទាំងប្រទេសរយៈពេលបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃអាទិត្យជាមួយនឹងក្រុមគ្រួសារទាំងអស់ដែលទទួលរងផលប៉ះពាល់៕
ប្រភព៖ CNN